គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ខនហ្វីរេលចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ធ្នូ ២០២៤

កាលបរិច្ឆេទ: ០៩ មករា ២០២៥ / ម្ហូបអាហារ / Author : ATH Sokren

ក្រុមហ៊ុនខនហ្វីរេលចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាឈ្មោះថ្មី៖ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៧», រៀបចំឡើងលើកទីមួយនៅសាលសន្និបាតបុរីប៉េងហួត រាជធានីភ្នំពេញដោយក្រសួងពាណិជ្ជកម្ម ពិព័រណ៍នេះត្រូវបានសម្ពោធដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ពិព័រណ៍ផ្តោតទៅលើផលិតផលក្នុងស្រុកសំខាន់ៗសម្រាប់ការនាំចេញ។

ដើម្បីអាចសម្រេចគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០២៩-២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ កម្ពុជាត្រូវផ្តោតសំខាន់ទៅលើយុទ្ធសាស្រ្តរបស់ខ្លួនទាក់ទិននឹងទីផ្សារអន្តរជាតិ។

 ស្តង់របស់ក្រុមហ៊ុនខនហ្វីរេលទទួលបានអ្នកទស្សនាក្នុងស្រុក និងក្រៅស្រុកដែលឈប់មើលផលិតផលខ្មែរសុទ្ធសាធរបស់យើង។

យើងសម្លឹងទៅអនាគតដើម្បីស្វែងរកឱកាសថ្មីៗក្នុងការពង្រីកទីផ្សារនៅអាស៊ីក៏ដូចជានៅតំបន់ផ្សេងៗទៀតនៅលើពិភពលោក សម្រាប់ជាពិសេសផលិតផលម្សៅប្រហុកម៉ាក Kirum របស់យើង ហើយមួយផ្នែកគឺសម្រាប់ការនាំចេញ៕